ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តែងតាំងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា
បើតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ត្រូវបាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
សូមជម្រាបថា ព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ បច្ចុប្បន្ននេះគង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។
ព្រះបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញយរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗថ្នាក់ជាតិទាំងនោះជាដើម។
ជាមួយគ្នានេះ រាល់ថ្ងៃព្រះអង្គបានបង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ដោយការឡាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា។
ខាងក្រោមនេះ ជាសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា៖