ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន សរុបប្រមាណជាង ៣០នាក់ បានធ្វើដំណើរទស្សនកិច្ចចុះពិនិត្យ និងស្វែងយល់អំពីការងារគ្រប់គ្រងដែន ជម្រកសត្វព្រៃកែវសីមា
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុក ចុះពិនិត្យ និងស្វែងយល់ការងារ រៀបចំគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវ សីមាស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២០ ក្រោមកិច្ចសហការជាមួយអង្គ ការសមាគមអភិរក្សសត្វព្រៃ(WSC) និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវ ឌ្ឍអន្តរជាតិ(USAID)។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដំ ណើរទស្សនកិច្ចនេះ ក្នុងគោលបំណងផ្តល់ឱកាសជូនគណៈប្រតិភូ និងក្រុមអ្នក សារព័ត៌មាន បានស្វែងយល់និងជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការរៀបចំនិងការអនុវត្តគម្រោងកែវសី មា រេដបូក ការការពារនិងអភិរក្សធនធានជីវៈចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។
ឯកឧត្តម មានប្រសាសន៍ថា «ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញជួបជាមួយតំណាងមន្ទីរបរិ ស្ថានខេត្តមណ្ឌលគិរី នាយកដែនជម្រក សត្វព្រៃកែវសីមា មន្ត្រីឧទ្យានុរក្ស និងតំណាងអង្គការ WCS នៅឯស្នាក់ការ ដែនជម្រកសត្វព្រៃកែវសីមា ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងរេដបូក និងយន្តការពាក់ព័ន្ធនឹងការបែងចែកផលប្រយោជន៍ដល់សហគមន៍។ បន្ទាប់មក គណៈប្រតិភូនឹងបន្តដំណើរទៅកាន់សហគមន៍តំបន់ ការពារធម្មជាតិស្រែព្រះស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ជំរំសត្វទោចថ្ពាល់លឿងស្ថិតក្នុងភូមិអណ្តូងក្រឡឹង និងរមណីយដ្ឋានទឹកធ្លាក់លែងអង និងលែងឃិន ស្ថិតក្នុងស្រុកអូររាំង ដើម្បីជួបសំណេះសំណាល ជាមួយសហគ្រាសសហគមន៍កែច្នៃឫស្សីរបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្រុមកសិករផលិតស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ (អាប៊ីស រ៉ាយស៍) ក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងពិនិត្យមើលសមិទ្ធផលមួយ ចំនួន ដែលសហគមន៍អនុវត្តនិងសម្រេចបានក្រោមគម្រោងរេដបូក ដូចជា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្នាក់ភូមិ រោងប្រជុំសហ គមន៍អណ្តូងស្នប់ និងស្ពានឆ្លងកាត់ភូមិ» ៕ by AKP