ថ្ងៃនេះយេីងសង្ស័យមួយករណីជំងឺកូវីដ-១៩ថ្មីនៅខេត្តសៀមរាប ដែលត្រូវបញ្ជាក់ឡេីងវិញនៅវិទ្យាស្ថានប៉ាស្ទ័រ និងមិនមានជាសះស្បេីយទេ
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុប ២៧៨នាក់ដដែល ចំនួនសំរាកនៅពេទ្យចំនួន ៣នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៧៥នាក់ដដែល និងស្លាប់គ្មាន ក៏ប៉ុន្តែមានករណី ១នាក់ ដែលវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនពីមន្ទីរពិសោធន៌ នៃមន្ទីរពេទ្យខេត្តសៀមរាប ពាក់កណ្តាលយប់មុិញ មកធ្វេីការបញ្ជាក់នូវភាពអាចវិជ្ជមានវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដែលក្រសួងសុខាភិបាល មិនទាន់អាចរាប់បញ្ចូលក្នុងចំនួនអ្នកមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០បាននៅឡេីយ ដោយរងចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩ នេះនៅថ្ងៃនេះសិន ហេីយក្រសួង នឹងជូនព័ត៌មានដល់សាធារណជន នៅពេលបានទទួលលទ្ធផលនេះ នៅថ្ងៃស្អែកទី០៥ ខែតុលា ឆ្នាំ២០២០ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជាប្រចាំ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៤២៩៨៣ ស្មេីនឹង ៨៦១៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕