ថ្ងៃនេះយេីង​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ ១នាក់​ និងមានជាសះស្បេីយ​ ១នាក់​

រហូតដល់ម៉ោង​ ០៨:០០​ព្រឹក​ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ជាករណីនាំចូល​ ជនជាតិ​ខ្មែរ​​) ដូច្នេះចំនួនសរុប​កេីន ២៨២នាក់​​​​ ចំនួនសំរាកនៅពេទ្យ​ ៥នាក់​​ ជាសះស្បេីយ​ ១នាក់​ ដូច្នេះចំនួនជាសះស្បេីយសរុបកេីន​ចំនួន ២៧៧នាក់ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់​លៀង​ ការចាក់ធុងបាសរាំ​ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាត​ពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ សូមបញ្ជាក់ថា​ ប្រទេសយេីង​រកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 149982 ស្មេីនឹង​ 9035 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង