Detail Top Banner

យុវជន៤នាក់ធ្វើសកម្មភាពលួចម៉ូតូបាន៤គ្រឿងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់


ខេត្តបន្ទាយមានជ័យ៖ យុវជន៤នាក់ធ្វើសកម្មភាពលួចម៉ូតូបាន៤គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ២នាក់​ដែលទី១.ឈ្មោះ នាង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព និង២ឈ្មោះ នៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកបាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្តឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងមួយក្រុម ចុះធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ម វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកឃ្លិក ពណ៌ស ផលិតឆ្នាំ២០១៣ នៅចំណុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។ លោក នួន នីណារ៉ូ បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីកម្លាំងជំនាញសួរនាំរួចបន្តចុះឃាត់ខ្លួនបក្សពួកជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់បន្ថែមទៀត ១ឈ្មោះ សៅ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ២ឈ្មោះ ឌី ខួច ភេទប្រុស អាយុ២៧ឆ្នាំ
៣ ឈ្មោះ អាង ថុនា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះកម្លាំងអាវុធហត្ថបានឆែកឆេរទីតាំងមួយកន្លែងដែលពួកគេបានចង្អុលបង្ហាញ ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល បានរកឃើញវត្ថុតាងបន្ថែមទៀតរួមមានម៉ូតូម៉ាកហុងដាឃ្លិក ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AB-3848 អ្នកលួចឈ្មោះ អាង ថុនា របស់ឈ្មោះ នៅ រតនា និងម៉ូតូចំនួន ២គ្រឿតទៀត ព្រមទាំងគ្រឿងបន្លាស់ម៉ូតូ និងឧបករណ៍កែច្នៃមួយចំនួន។
ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ដើរស៊ីចាយ និងទិញគ្រឿងញៀនយកមកជក់ទាំងអស់គ្នាតែម្ដង។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងផងនោះ ជនសង្យ័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូរបស់ជនរងគ្រោះទាំ២នាក់ ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ ចំណែកម៉ូតូ២គ្រឿងទៀតរបស់ជនសង្ស័យត្រូវបានរក្សាទុកនៅស្នងការខេត្ត៕

អត្ថបទដែលជាប់ទាក់ទង