គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបត ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះធម្មជាតិផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ៕
អត្ថបទដែលជាប់ទាក់ទង