វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដីពី “ការ​អាន និង​ការប្រើប្រាស់​ផែនទី”

ខេត្តសៀមរាប៖ នាយកដ្ឋាន​​បច្ចេក​វិទ្យា​​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (អូឌីស៊ី) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដីពី “ការ​អាន និង​ការប្រើប្រាស់​ផែនទី” ដោយ​មាន​ការ​ចូលរួម​ពី​​សំណាក់​សិក្ខាកាម​មកពី​រាជធានី​ខេត្ត​នានា​​។
ទន្ទឹម​​នឹង​វគ្គ​បណ្តុះបណ្តាល​ជា​គ្រូ​បង្គោល​នេះ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ក៏បាន​សហការ​ជា​មួយ​នាយកដ្ឋាន​​បច្ចេក​វិទ្យា​​ព័ត៌មាន ​ ក៏​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី ការ​វាយតម្លៃ​ការ​យល់​ដឹង​អំពី​ការ​អាន និង​ការ​ប្រើប្រាស់​ផែនទី ​ចំនួន០៣ លើក​​រួច​មក​ហើយ ដោយ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​មីនា មិថុនា និង​ខែ​សីហា ឆ្នាំ២០១៩ កន្លង​មក ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ ៩២ នាក់ ជា​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ​អ្នកគ្រូ​ ។
វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលដៅ​ពង្រឹង​​សមត្ថភាព​គ្រូបង្រៀន​ក្នុង​ការ​អាន និង​ការ​ប្រើប្រាស់​ផែន​ទី​បែប​ឌីជីថល​នៅ​តាម​សាលារៀន​។ វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​ពុទ្ធិ​បន្ថែម​ដល់​សិស្សានុសិស្ស​ អំពី​របៀប​ប្រើប្រាស់​ផែនទី​ឌីជីថល នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ ឬ​ក៏​កុំព្យូទ័រ​ ការសិក្សា​ពាក្យ​វាក្យសព្ទ​ ការ​រៀន​អំពី​របៀប​អាន​ផែនទី​ គំនូសតាង និង​តារាង​នានា អភិវឌ្ឍ​ជំនាញ​ក្នុង​ការ​អាន​ និង​បង្កើត​ផែនទី ការស្រាវជ្រាវ​​កំពុង​​សិក្សា​​នៅ​​កម្រិត​​វិទ្យាល័យ​​ ទទួល​​បាន​​នូវ​​ចំណេះ​ដឹង​​ថ្មី​ៗ​​បន្ថែម​​​ទៀត​​ទាក់​ទង​​ទៅ​នឹង​ មុខវិជ្ជា​ ICT​ បែប​​ភូមិវិទ្យា។
សូមជម្រាប​ថា សៀវភៅ​អំណាន​ថ្មី​ “ការ​អាន និង​ការប្រើប្រាស់​ផែនទី” នេះ​​នឹង​​​ប្រើប្រាស់​នៅ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​​បណ្ដុះបណ្ដាល​បន្ត​ដល់​លោក​គ្រូ​ អ្នក​គ្រូ និង​សិស្សានុសិស្ស និង​ស្នើសុំ​សិក្ខាកាម​ចូលរួម​ការ​ដៅ​សាលារៀន​នៅ​លើ​ផែនទី​ ដើម្បី​ឱ្យ​គ្រប់​សាលា​ទាំងអស់​អាច​ចែក​រំលែក​ជា​ព័ត៌មាន​សាធារណៈ សម្រាប់​ងាយ​ស្រួល​ស្វែង​រក​ផែនទី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។​ ការ​កែ​លម្អ​សៀវភៅ​ចុងក្រោយ​ដែល​​បាន ​​រៀប​ចំ​ ចំនួន០៣ លើក​កន្លង​​ទៅ នឹង​ចេញ​លទ្ធផល​ឆាប់​ៗ​នេះ ព្រមទាំង​ដាក់​ឱ្យ​​​ប្រើប្រាស់​ជា​ផ្លូវការ​ សម្រាប់​ការ​អប់រំ​អំពី​ការ​អាន និង​ការ​ប្រើប្រាស់​ផែនទី សម្រាប់​មធ្យម​សិក្សា​ទុតិយភូមិ៕
អត្ថបទដែលជាប់ទាក់ទង