Detail Top Banner

សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរធ្វើសកម្មភាព​ប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត)

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង​០៦ និង៣០នាទីព្រឹក នៅចំណុចក្រុមហ៊ុនសុីណូត្រេតហ្វូល​(រោងចក្រប្រេងកាត) ស្ថិតក្នុង​ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុក​ព្រៃនប់ ខេត្តព្រះសីហ​នុ មានករណីអំពើលួច​(លួចកាត់ខ្សែភ្លើង)មួយកើតឡើង​បង្កដោយជន​សង្ស័យ​ចំនួន​ ៣នាក់រួមមាន៖
១.ឈ្មោះ​ សាត និត ភេទ​ប្រុស អាយុ​៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។
៣.ឈ្មោះ​ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ​២៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកទាំង៣បានធ្វើសកម្មភាព​ប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះ សាត និត រីឯឈ្មោះ ឈឿន រតនា និងឈ្មោះ ខន ពន្លក រត់គេច​ខ្លួនអស់។
បន្ទាប់​ពីមានការចង្អុល​បង្ហាញពីលោកឧត្តមទោ ជួន ណារិន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ លោកនាយការិយាល័យ និងអធិការនគរបាលស្រុកព្រៃនប់ កំលាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើលួច (លួចកាត់ខ្សែភ្លើង)​មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ​ បេ ភក្តី​ ហៅអាតុញ ភេទប្រុស អាយុ​២០​ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុមទី៨ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
២.ឈ្មោះ​ បេ ឃឿន ភេទ​ប្រុស អាយុ​៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុម​ទី២ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
៣.ឈ្មោះ​ បេ ឆុង ភេទប្រុស អាយុ​២៧ឆ្នាំ​ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុម​ទី២ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន​ដើម្បី​សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯបក្ខពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕
អត្ថបទដែលជាប់ទាក់ទង