គិតត្រឹមថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត មានការស្រកចុះ
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ។
បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ៖
១-កម្ពស់ទឹក នៅលើ សំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។
២-ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។
៣-សកម្មភាពការងារៈ ចុះតាមដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើតួលទំនប់ចាស់។
ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ ស្ថានីយបូមទឹកកុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្ការ រាជធានីភ្នំពេញ។
ការពិនិត្យ និងព្យាករណ៍កំពស់ទឹក សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ៧,៤៨ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ -០,២២ម៉ែត្រ បើធៀបនឹងឆ្នាំមុន +៣,៧៩ម៉ែត្រ ធៀបមធ្យម +១,៣៩ ចំពោះទឹកភ្លៀង ១០មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ
២-ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៧,២៨ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១០ម៉ែត្រ បើធៀបនឹងឆ្នាំមុន +៧,៤០ម៉ែត្រ ធៀបមធ្យម +២,០៤ម៉ែត្រ ចំពោះទឹកភ្លៀង ១៤មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ
៣-ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ១១,១៣ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,២៦ម៉ែត្រ បើធៀបនឹងឆ្នាំមុន +៤,៩៧ម៉ែត្រ ធៀបមធ្យម +០,០៥ម៉ែត្រ ចំពោះទឹកភ្លៀង ១,១មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ
៤-ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ០៦,៧៦ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,២០ម៉ែត្រ បើធៀបនឹងឆ្នាំមុន +១,៦១ម៉ែត្រ ធៀបមធ្យម +២,០៤ម៉ែត្រ ចំពោះទឹកភ្លៀង ៧,៣មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រ
៥-ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់ ៤,៨៩ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៦ម៉ែត្រ បើធៀបនឹងឆ្នាំមុន +១,០៣ម៉ែត្រ ធៀបមធ្យម -១,៤៦ម៉ែត្រ ចំពោះទឹកភ្លៀង ៣,២មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ
៦-ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់ ៦,១៣ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៥ម៉ែត្រ បើធៀបនឹងឆ្នាំមុន +១,៣៣ម៉ែត្រ ធៀបមធ្យម -០,៥៣ម៉ែត្រ ចំពោះទឹកភ្លៀង ២,៧មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ៧,៤០ម៉ែត្រ
៧-ទន្លេសាប-ព្រែកក្តាម ទឹកមានកម្ពស់ ៥,៧២ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៨ម៉ែត្រ បើធៀបនឹងឆ្នាំមុន +០,៤៨ម៉ែត្រ ធៀបមធ្យម -2,៥1ម៉ែត្រ ចំពោះទឹកភ្លៀង ៧៨,៥មីលីម៉ែត្រ កម្រិតកំពស់ទឹកប្រុងប្រយ័ត្ន ៩,៥០ម៉ែត្រ
៨-ទន្លេសាប-កំពង់លួង ទឹកមានកម្ពស់ ៤,៥១ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៥ម៉ែត្រ ៕