ថ្ងៃនេះយេីង​រកឃេីញ២នាក់ករណីជំងឺកូវីដ-១៩​ថ្មី​​ និងមិនមានជាសះស្បេីយទេ

រហូតដល់ម៉ោង​ ០៨:០០​ព្រឹក​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ យេីងរករកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ចំនួន​ ២នាក់ (ជាករណីនាំចូល​ ជនជាតិខ្មែរទាំងពីរនាក់)​ ដូច្នេះចំនួនសរុប​កេីន ២៨៥នាក់ ចំនួនសំរាកនៅពេទ្យ​នៅកេីន ៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៨០នាក់ដដែល​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៦៥៩៩៤ ស្មេីនឹង​ ៩៩៩៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង