Detail Top Banner

កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ បានកើនឡើង ០,១២ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ភ្នំពេញ៖

– កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ​ ស្រកចុះ​ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ​ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។

បើតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានស្រកចុះ ០,១០ម៉ែត្រ ធៀបនឹងពេលល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក ចាប់ផ្ដើមស្រកចុះជាបណ្ដើរៗ ដោយខាងមុខទ្វារ ៥,៤០ម៉ែត្រ ស្រកចុះ ១,២៧ម៉ែត្រ ធៀបនឹងកម្ពស់ទឹក អតិបរិមា ៦,៦៧ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ០,៦០ម៉ែត្រ។ កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ម៉ែត្រ។ ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១ ៣៥៧គ្រួសារស្មើនឹង២៤៥ ៤២៨នាក់ និងជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាពប្រមាណ ៧ ៩៩៧គ្រួសារស្មើនឹង២៦ ៦០៨នាក់។ ផ្ទះប៉ះពាល់ប្រមាណ​៥៩ ២៦៨ខ្នង ផ្ទះខូចខាត ៥៦ខ្នង សាលារៀនលិចទឹក ៤៥៩កន្លែង ស្រូវលិចទឹកប្រមាណ ១៦៩ ០៨១ហិកតា ដំណាំរួមផ្សំលិចទឹក៧៣ ២៩១ហិកតា វត្តអារាម៧៧ និង​អគាមន្ទីរពេទ្យ ១២កន្លែង ។

ក្រៅពីនោះ ក៏ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ ផ្លូវលំជនបទ ១ ៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ។

ក្រសួងបានបន្តថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ម៉ែត្រ កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ម៉ែត្រ ហើយព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។

គួរបញ្ជាក់ដែរថា ជំនន់ទឹកស្ទឹងព្រែកត្នោត បានប៉ះពាល់ដល់ផ្នែកខ្លះ នៃខេត្តកណ្ដាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ មានពលរដ្ឋជាច្រើនពាន់នាក់ ត្រូវបានជួយសង្រ្គោះទៅកាន់ទីទួលសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង