ថ្ងៃនេះយេីងពុំ​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ទេ និងមិនមានអ្នកជាសះស្បេីយ​​ដែរ

រហូតដល់ម៉ោង​ ០៧:៥០០​ព្រឹក​ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ យេីងពុំរករកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុប​ ២៨៦នាក់ដដែល​ ចំនួនសំរាកនៅពេទ្យ​នៅសល់ ៦នាក់​​ ចំនួនជាសះស្បេីយសរុប ២៨០នាក់​ ដដែល​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីង សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ ១៦៩០៤៩ ស្មេីនឹង​ ១០១៨៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕
អត្ថបទដែលជាប់ទាក់ទង