អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកជំទាវត្រូវបានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្ត
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ឯក អិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាំយកអង្ករចំនួន ១០តោន(ដប់តោន) ថវិកាចំនួន ២០លានរៀល (ម្ភៃលានរៀល) អាវភ្លៀង និងម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ផ្តល់ជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការចុះសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រក្នុងខេត្ត ដែលកំពុងជួបការខ្វះខាតជីវភាព ។
លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងឱ្យកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណ និងសូមបួងសួងប្រសិទ្ធិពរជ័យជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕