យេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ និងមានអ្នកជាសះស្បេីយចំនួន ៣នាក់ថ្ងៃនេះ
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ យេីងរករកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ១នាក់ (ជនជាតិបារាំង) ដូច្នេះចំនួនសរុបកេីន ២៨៧នាក់ ជាសះស្បេីយចំនួន ៣នាក់ (ជនជាតិខ្មែរ បារាំង និងឥណ្ឌូនស៊ី) ចំនួនសំរាកនៅពេទ្យនៅសល់ ៤នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៨៣នាក់ ដដែល និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខៃមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៧៣២៣២ ស្មេីនឹង ១០៣១៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។