អាជ្ញាធរខេត្តព្រះសីហនុ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារដែលសមាជិកមានពិការភាព នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ.ភ្នំពេញ ចម្ងាយ ២២៦.៤គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន បានអញ្ជើញចុះសួរទុក្ខ គ្រួសារលោក ចេង ខឿន អាយុ៦១ ឆ្នាំ ដែលមានសមាជិកគ្រួសារ ៨នាក់ក្នុងនោះមានពិការភាព ៦នាក់ ស្រី ២នាក់ សព្វថ្ងៃមានទីលំនៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម ជាម ហ៊ីម និងឯកឧត្ដម គួច ចំរើន បានឧបត្ថមអង្ករ ៥០ គីឡូក្រាម ទឹកត្រី ២យួរ ឃីត១កញ្ចប់ និងថវិកាចំនួន ២,០០០,០០០រៀល ដល់គ្រួសារលោក ចេង ខឿន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះក៏មានសប្បុរសជនចូលរួមថវិកាបន្ថែមមួយចំនួនទៀតផងដែរ។
ឯកអភិបាលខេត្តក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងឧបត្ថម្ភ អង្ករ និងទឹកត្រី ជារៀងរាល់ខែដល់គ្រួសារខាងលើ តាមរយ:លោកមេឃុំតានៃដែលនេះជាការរួមចំណែកជួយកាត់បន្ថយការចំណាយប្រចាំថៃ្ងដល់គ្រួសារគាត់ផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ