Detail Top Banner

ឯកឧត្តម ហេង រតនា មន្ត្រីផ្នែកអង្គភាពស៊ីម៉ាក៖ លោកប្រើប្រាស់​សុនខ​សំរាប់ជួយសង្គ្រោះ​ជីវិតមនុស្សលោក​ តែបងប្អូនប្រជាពលរដ្ឋខ្មែរបរិភោគសាច់សុនខ ពិតជាពិបាកបើកភ្នែកមើលទង្វើ​ គ្មានសីលធម៌នេះណាស់

បើគិតមកដល់ថ្ងៃនេះ គឺអស់រយៈពេល២ឆ្នាំហើយ ដែលឯកឧត្តម ហេង រតនា មន្ត្រីផ្នែកអង្គភាពស៊ីម៉ាក បាននិយាយថា លោកប្រើប្រាស់​សុនខ​សំរាប់ជួយសង្គ្រោះ​ ជីវិតមនុស្សលោក​ ដូចនេះយើងពិតជាពិបាកបើកភ្នែកមើលទង្វើ​ គ្មានសីលធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរបរិភោគសាច់សុនខ​នេះ ៖

“តើសមល្មមដល់វេលាក្នុងការបង្កើតច្បាប់​ហាមឃាត់កូន​ខែ្មរ​ មិនឱយបរិភោគ​ សាច់សុនខ(ឆ្កែ)​ឬនៅ? តាមប្រពៃណី​ សីលធម៌​ និងជំនឿសាសនា​របស់ពូជពង្សខែ្មរ មានតំណម​(ហាមដាច់ខាត)​ មិនឱ្យកូនចៅបរិភោគសាច់ឆ្កែទេ! រហូតគិតថាអ្នកបរិភោគសាច់សុនខ នាំមកនូវចង្រៃឧបទ្រព​ បាត់បង់​កិតិ្តយស និងសេចក្តីថ្លៃថ្នូ​រដល់ខ្លួន គ្រួសារនិងភូមិឋានផងដែរ។

បច្ចុប្បន្ននេះមានកូនចៅខែ្មរកាន់តែច្រើនឡើងៗនាំគ្នាបរិភោគសាច់ឆ្កែ ដែល​ប្រការនេះក៏ជាផ្នែកមួយ​ធ្វើឱ្យ​សីលធម៏សង្គម​និងប្រពៃណីខ្មែរធ្លាក់ចុះដែរ! អង្គភាពស៊ីម៉ាក បានប្រើប្រាស់​សុនខ​សំរាប់ជួយសង្គ្រោះ​ ជីវិតមនុស្សលោក​ ដូចនេះយើងពិតជាពិបាកបើកភ្នែកមើលទង្វើ​ គ្មានសីលធម៌​នេះ​ណាស់! “​ by Khuon Phearit

អត្ថបទដែលជាប់ទាក់ទង