រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) ថ្នាក់ស្រុក ឆ្នាំ២០២០ នៅស្រុកចន្រ្ទារ
នាព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាស្រុកចន្រ្ទា មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុក ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។
អញ្ជេីញចូលរួមក្នុងអង្គសិក្ខាសាលានេះមានលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក កងកម្លាំង លោក មេឃុំ ស្មៀនឃុំទាំង០៦ និងមន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន៦០នាក់។
លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម៖ នៅឆ្នាំ២០២១ ខាងមុខ គម្រោងវិនិយោគស្រុកចន្រ្ទា មានចំនួន៥៧គម្រោង និងគម្រោងវិនិយោគឃុំទាំង០៦ ក្នុងស្រុក មានចំនួន ១២២គម្រោង មានការសន្យាគាំទ្រ ចំនួន ៩១គម្រោង ស្មេីនឹង ៧៤,៥៩% ក្នុងនេាះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៥៤គម្រោង ស្មេីនឹង ៥៩,៣៤% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣៧គម្រោង ស្មេីនឹង ៤០,៦៦%៕