Detail Top Banner

បង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​អេ​ឡិច​ត្រូ​និ​ច ក្នុង​សង្កាត់​ទន្លេបាសាក់

រាជធានី​ភ្នំពេញ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក កែវ សំណាង ជា​អភិបាលរង​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​, នគរបាល និង​ប្រជា​ការពារ​ខណ្ឌ​ជា​ច្រើន​នាក់ ឆ្មក់​ចូល​បង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​អេ​ឡិច​ត្រូ​និ​ច​យីហោ មជ្ឈមណ្ឌល​កំសាន្ត ហ៊ួ​យ ឈៀវ ដែល​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​បាន​ដកហូត​ទូ​ហ្គេ​ម​មួយ​ចំនួន​ធំ និង​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​ជា​បុគ្គលិក រួម​ជា​នឹង​ភ្ញៀវ​ចូល​លេង ចំនួន​ ១២​នាក់​ផង​ដែរ ។
ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
ក្រោយ​ការ​បង្ក្រាប មជ្ឈមណ្ឌល​កម្សាន្ត​មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ផ្អាក​ទីតាំង​អាជីវកម្ម ហើយ​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម និង​ឃាត់ខ្លួន​អ្នក​ទាំង​១២​នាក់ យក​មក​ធ្វើការ​អប់រំ​ណែនាំ​ដោយ​មាន​អាណាព្យាបាល​មក​ធានា​អោយ​ត្រលប់​ទៅ​វិញ ៕
អត្ថបទដែលជាប់ទាក់ទង