ប្រយ័ត្នជំងឺកូវីដ-១៩ថ្មី បើទោះបីមានអ្នកជាសះស្បេីយ ២នាក់ ឥឡូវក៏មានការនាំចូលចំនួន ២នាក់ដែរ
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី៧ វិច្ឆិកា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ២នាក់ (ជនជាតិប៉ាគីស្ថាននិងជនជាតិឥណ្ឌា ជាករណីនាំចូល) ដូច្នេះចំនួនសរុបកេីន ២៩៤នាក់ ជាសះស្បេីយ ២នាក់ (ជនជាតិខ្មែរទាំងពីរនាក់) ចំនួនសំរាកនៅពេទ្យ ៦នាក់ ចំនួនជាសះស្បេីយសរុបកេីនចំនួន ២៨៨នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ១៩៣២២៣ ស្មេីនឹង ១១៥៧០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។