នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ដែលជាករណីនាំចូល ជនជាតិអាមេរិកាំង
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ដែលជាករណីនាំចូល ជនជាតិអាមេរិកក្រោយធ្វេីតេស្តលេីកទី២ ដូច្នេះចំនួនសរុបកេីន ៣០១នាក់ ចំនួនសំរាកនៅមន្ទីរពេទ្យកេីនឡើង ១៣នាក់ ចំនួនអ្នកជាសះស្បេីយសរុបចំនួន ២៨៨នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២០១៨២៦ ស្មេីនឹង ១២០៨៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជាប្រចាំ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកទាំងមូលកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។