វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង​ នៅស្រុក​រមាសហែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ១១រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង តំណាង ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង​ ដែលស្ថិតនៅបរិវេណសាលាស្រុករមាសហែក វេទិការនេះមានគោលបំណងដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកប ដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។
អញ្ជើញចូលរួមក្នុងវេទិការនេះមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក​ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ មេឃុំនិងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ឯកឧត្តម​ រស់​ ឆាយ​ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖​ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះបានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពី​ស្ថាប័ន​ជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ជូនថា អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណ: ការរៀបចំសណ្តាប់ធ្នាប់សាធារណ: ។
៣-ការធ្វើអត្តសញ្ញាណប័ណ្ណ ទំនាស់ដីធ្លី ការចុះសំបុត្រអត្រានុកូលដ្ឋាន
៤- សុខភាពអនាម័យ បរិស្ថាន ការបោះបង់ការសិក្សា សេវាសុខាភិបាល ព្រៃឈើសហគមន៍ អគ្គិសនី និងការសាងសង់សំណង់ផ្សេងៗ​ ៕ ប្រភព​ រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង