របាយការណ៍អំពីជម្ងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៧.៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ

រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក​ ថ្ងៃទី១២​ វិច្ឆិកា​ ២០២០​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង ហៅកាត់ថា (CDC) នៃក្រសួងសុខាភិបាលយើង ពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​ ដូច្នេះចំនួនសរុប ៣០១នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យ​ ១៣នាក់​​  ជាសះស្បើយ​គ្មាន​  ចំនួនអ្នកជាសះស្បើយសរុបចំនួន ២៨៨នាក់​​ និងស្លាប់គ្មាន​ ។​

ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ០៣វិច្ឆិកា គិតចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ ចំនួនអ្នកធ្វើតេស្តសរុបដែលបានវិភាគ ២៤៩៧វត្ថុសំណាក ក្នុងនោះអ្នកបានធ្វើតេស្តលើកទី១ ចំនួន ១៦៨០នាក់ និងលើកទី២ បានចំនួន ៨១៧នាក់ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របាន​បង្ហាញពីអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួនតែ ៤នាក់ប៉ុណ្ណោះមកដល់ថ្ងៃនេះ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជា​និច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។

យើងបានធ្វើតេស្តចំនួន​ ២០៣២៥៦ ស្មើនឹង​ ១២១៧១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

អត្ថបទដែលជាប់ទាក់ទង