អបអរសាទរ កម្ពុជាគិតមកដល់ព្រឹកនេះ ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ
មកដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣០២នាក់ ចំនួនសំរាកមន្ទីរពេទ្យ ១៣នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ២៨៩នាក់ដដែល និងគ្មានអ្នកស្លាប់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២០៨១៥៤ ស្មេីនឹង ១២៤៦៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
រីឯលទ្ធផលតេស្តលេីកទី៣ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៌ ៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖