លោកឧកញ៉ាចិត្តធម៌ដែលជួយប្រជាពលរដ្ឋក្រីក្រមិនរើសមុខឲ្យមានការងារធ្វើនិងមានទីជំរក កំពុងបន្តអប់រំក្មេងៗជំនាន់ក្រោយឲ្យចេះគោរពច្បាប់ប្រទេស
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានសរសេរបង្ហោះ ក្នុងន័យអប់រំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានឧត្តមគតិជាតិ ត្រូវធ្វើខ្លួនឲ្យក្លាយជាប្រជាពលរដ្ឋល្អ ដែលក្នុងអត្ថន័យ លោកបានណែនាំ ប្រៀនប្រដៅ ក្មេងៗតូចៗ ដល់មនុស្សចាស់ ក្នុងន័យឲ្យចេះគោរពច្បាប់ប្រទេសជាតិ សូមអានអត្ថន័យទាំងស្រុងដូចខាងក្រោមនេះ ៖
“តាមានសង្ឃឹមយ៉ាងមុតមាំថានៅពេលដែលចៅៗធំដឹងក្តីឡេីង ចៅៗពិតជាដឹងយ៉ាងច្បាស់ណាស់ថាតា ម៉ុង ឫទ្ធី ហ្នឹងហេីយដែលជាអ្នកបានជួយសាងសង់ លំនៅឋានអោយម្តាយឪពុករួមជាមួយចៅៗ ក៏ដូចជាប្រជាពលរដ្ឋ បុគ្គលិក កម្មកររាប់រយគ្រួសារព្រមទាំងរកការងារអោយបានធ្វេីគ្រប់ៗគ្នាថែមទៀតផង លោកតាមិនចង់អោយចៅៗមកសងគុណតាក្រៅតែពីចង់អោយចៅៗ ក្លាយជាកូនល្អពលរដ្ឋល្អគោរពតាមច្បាប់របស់រដ្ឋ រឿងគ្រួសារផ្ទាល់របស់ខ្លួនកុំឡាយវីដេអូនាំរំខានដល់ជាតិនិងប្រជាពលរដ្ឋ ចៅៗត្រូវតែចេះជួយដល់ជាតិនិងប្រជាពលរដ្ឋ នៅពេលដែលជាតិនិងប្រជាពលរដ្ឋកម្ពុជាយេីងមានទុក្ខកង្វល់ម្តងម្កាល តែបេីគ្មានលទ្ធភាពជួយទេសុំចៅកុំរំខានដល់ជាតិនិងប្រជាពលរដ្ឋទៅបានហេីយ ។” អរគុណសន្តិភាព