ថ្ងៃនេះ ជាសះស្បើយ២នាក់ តែមានអ្នកនាំជម្ងឺកូវីដ-19ថ្មីចូល​ដោយជនជាតិខ្មែរ​ មកពីសហរដ្ឋអាមេរិកម្នាក់ទៀត

រហូតដល់ម៉ោង​ ០៧:២០​ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង​(CDC) នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ករណីនាំចូល​ ជនជាតិខ្មែរ​ មកពីសហរដ្ឋអាមេរិក)​ ដូច្នេះចំនួនករណីជំងឺកូវីដ​-១៩សរុបកេីន ៣០៣នាក់​​ ចំនួន​ជាសះស្បេីយ​ ២នាក់​ ចំនួនសំរាកពេទ្យ​សល់ ១២នាក់ និងចំនួនជាសះស្បេីយសរុបចំនួនកេីន ២៩១នាក់​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​​២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ២១០៩២៨ ស្មេីនឹង​ ១២៥៥៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
ជាមួយគ្នានេះ យើងក៏ទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាលនឹងបន្ដធ្វើការផ្សព្វផ្សាយដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក MTV TODAY និងគេហទំព័ររបស់ខ្លួន www.mtv-today.com ដែលគេហទំព័រនេះ តែងតែធ្វើការផ្តល់ជាដំណឹង និងអប់រំ ដែលអស់លោក អ្នកនាង កញ្ញា អាចទាញយកមកមើល និងប្រើប្រាស់បាន៕
អត្ថបទដែលជាប់ទាក់ទង