ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានការវិវឌ្ឍទៅរកភាពជាសះស្បើយច្រើន ដោយវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាល
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ យេីងពុំឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៤នាក់ដដែល(ស្ត្រី៦៤ បុរស២៦២នាក់ និងមិនមានជាសះស្បេីយទេ ចំនួនសំរាកពេទ្យ ១៣នាក់(ប្រុស១១ ស្ត្រី១នាក់)ចាក់អង្រែ ១នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ២៩១នាក់ដដែល និងស្លាប់គ្មាន ។
ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣វិច្ឆិកាផ្ទាល់ អ្នកវិជ្ជមានកូវីដ-១៩ សល់ ៣នាក់ និងដោយប្រយោលចំនួន ១២៤៤នាក់ អវិជ្ជមានទាំងអស់នៅក្នុងការធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
ថ្ងៃទី១៩ បន្តធ្វើតេស្ត ១៥៦៩នាក់នៅរាជធានីភ្នំពេញ (មានជនជាតិហុងគ្រី ៥នាក់ រាប់បញ្ចូលអ្នកវិជ្ជមាន ៤នាក់) ខេត្តកណ្តាល ៦៧នាក់ ខេត្តពោធិសាត់ ៤០នាក់ ខេត្តព្រៃវែង ២៣នាក់ និងកំពង់ធំ ៣នាក់ ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ខេត្តកំពង់ឆ្នាំង ១១នាក់ ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ខេត្តកែប ១៨នាក់ និងខេត្តព្រះសីហនុ ៤០នាក់ និងខេត្តកំពង់ចាម ១នាក់ ។
សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ខេត្តព្រះវិហារ ២០នាក់ ខេត្តរតនគិរី ១០នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២១៥១៣២ ស្មេីនឹង ១២៨០៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។