ថ្ងៃនេះគ្មានអ្នកជាសះស្បើយ គ្មានអ្នកចម្លងជំងឺកូវីដ-១៩ ថ្មីទេ
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ និងមិនមានជាសះស្បេីយដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៦នាក់ដដែល ចំនួនសំរាកមន្ទីរពេទ្យ ១១នាក់ និងចំនួនអ្នកជាសះស្បេីយសរុប ២៩៥នាក់ ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល បានធ្វេីតេស្តចំនួន ២១៩៨៧៨ ស្មេីនឹង ១៣០៨៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។