រដ្ឋាភិបាលចិន ផ្តល់សម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន នៅក្នុងខេត្តព្រះសីហនុ តាមរយៈក្រសួងបរិស្ថាន

ភ្នំពញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលប្រទេសចិន សម្ភារៈទាំងនោះរួមមាន ៖ អំពូល​សូឡា ចំនួន ២ ៨០០គ្រឿង អំពូល ផ្ទាំងសូឡាចំនួន ២០០កំប្លេ និង ម៉ូតូអគ្គិសនីចំនួន ២០០គ្រឿង សម្ភារៈទាំងនេះក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ។

ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង