ប្រទេស​មាន​សុខសន្តិភាព ឱកាស​មាស​សម្រាប់​កង​ទ័ព គឺ​ខិតខំ​ហ្វឹកហ្វឺន បំប៉ន​ពង្រឹងសមត្ថភាព​ជំនាញ យុទ្ធវិធី​ឱ្យបាន​ស្ទាត់ជំនាញ​

ខេត្តបន្ទាយមានជ័យ៖ ​មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ថ្លែងថា ប្រទេសជាតិ​មាន​សុខសន្តិភាព​ស្ថិរភាព នយោបាយ ជា​ឱកាស​មាស​សម្រាប់​កងទ័ព គឺ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត ក្នុង ការខិតខំ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹងសមត្ថភាព​ជំនាញ ដើម្បី​ធានា​ដល់​កិច្ច​ការពារជាតិ សាសនា ព្រះមហាក្សត្រ បូរណភាព​ទឹកដី​បាន​រឹងមាំ​។

​ការ​ថ្លែង​ដូច្នេះ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ពង្រឹង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ វគ្គ​ហ្វឹកហ្វឺន​ស៊ើបការណ៍​ប្រដាប់អាវុធ​សិក្ខាកាម​សរុប​ចំនួន ១៥០​នាក់ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​ហ្នឹង​កន្លែង​ចំនួន ៣​វគ្គ ដែលមាន​សិក្ខា កាម​សរុប​ចំនួន ៤៥០​នាក់ មកពី​អង្គ​ភាពវរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣, ៥១៤ និង​អង្គភាព ចំណុះ​ទីបញ្ជាការ​កងពល​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលាន​បាញ់​គ្រាប់​ពិត របស់​កងពលតូច ថ្មើរជើង​លេខ ៥១​។ ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​កោតសរសើរ​ច​ពោះ ថ្នាក់ដឹកនាំ​កងពល ក៏ដូចជា​នាយ​-​ពលទាហាន ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តាម ផែនការ​របស់​ថ្នាក់លើ ពិសេស​គឺ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន តាម​ផែនការ​ចំនួន ៦​វគ្គ ប្រកបដោយ ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​គុណភាព​។​

​មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ទី​៥​រូបនេះ ឱ្យដឹងទៀតថា ស្ថិតនៅក្នុង​ផែនការ​កំណែ ទម្រង់​របស់​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​កងទ័ពជើងគោក ឱកាស​សម្រាប់​នាយ​-​ពល​ទា ហាន​វ័យក្មេង ត្រូវខិតខំ​ហ្វឹកហ្វឺន រៀនសូត្រ បំប៉ន​ពង្រឹង​ជំនាញ និង​បញ្ចេញ​សមត្ថភាព​ព្រោះ ថា ការតែងតាំង ឬ​ដំឡើង​ឋានន្តរ​សិ​ក្ក័​ធ្វើឡើង​ដោយ​សមត្ថភាព​ពិតប្រាកដ គ្មាន​បក្ខពួក គ្មាន ការ​សូកប៉ាន់​ណាមួយ​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ក៏បាន​ថ្លែងអំណរគុណ ចំពោះ​នាយ​-​ពលទាហាន​ទូទាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ ក្រៅពី​ភារកិច្ច​ស្នូល​របស់​កង ទ័ព អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១ គឺ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម ចុះជួយ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ ដូចជា ខ្យល់​កន្ត្រាក់ ទឹកជំនន់ ការងារ​មនុស្សធម៌ ផ្សេងៗ​ទៀត​យ៉ាងសកម្ម ដោយ​មិន​គិតការ​នឿយហត់ ឬ​យប់​ថ្ងៃ​ឡើយ ឈរលើ​ភក្តីភាព​រវាង កងទ័ព និង​ប្រជាជន​។ ទីណា​មាន​ប្រជាជន​ជួប​លំបាក ទីនោះ​មានមុខ​កងទ័ព​ចុះជួយ​ជានិច្ច ជាពិសេស​បំផុត​នោះ ក្នុងអំឡុងពេល​ទឹកជំនន់ អង្គភាព​នេះ​បាន​ខិតខំ​រហូត​ទទួល​បានការ កោតសរសើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង