នាព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងថ្មីជាង ៤០ម៉ឺននាក់ អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៩,៤លាននាក់
អន្តរជាតិ៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៩ ៤៦២ ១៨៧ករណី ហើយក្នុងនោះមនុស្សសរុប ១ ៤០១ ២៥៥នាក់ស្លាប់ និងជាង ៤០លាននាក់ បានជាសះស្បើយឡើងវិញ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៧០ ៨២៦ករណី និងមានមនុស្សជិត ៨ពាន់នាក់ស្លាប់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៩លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាមេរិកមានអ្នកឆ្លងសរុប ១២ ៧៤៧ ៣១០នាក់ និងជាង ២៦ម៉ឺននាក់ស្លាប់។
ចំណែកឯគិតព្រឹកថ្ងៃនេះ សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៤៦ ៨៨១នាក់ និងអ្នកជំងឺ ៨រយនាក់ បានស្លាប់។
សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕