នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង(CDC) យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មីទេ​ និងមានជាសះស្បេីយ​ ១នាក់ ជនជាតិ​ឥណ្ឌា​

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង (CDC)យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ និងមានជាសះស្បេីយ​ ១នាក់​ (ជនជាតិ​ឥណ្ឌា​) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩​ សរុប ៣០៦នាក់​ដដែល​​​ ចំនួនសំរាកពេទ្យ​នៅសល់ ១០នាក់​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៦នាក់​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ២២១១៧៤ ស្មេីនឹង​ ១៣១៦៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
អត្ថបទដែលជាប់ទាក់ទង