ថ្ងៃនេះមានជំងឺកូវីដ-១៩​ថ្មី​ នាំចូល១នាក់ ជនជាតិ​នេប៉ាល់ និងជាសះស្បេីយ​ ២នាក់​ ជនជាតិ​ខ្មែរ​ និងអាមេរិក​

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល រកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ជនជាតិ​នេប៉ាល់​ ធ្វេីដំណេីរពីប្រទេសនេប៉ាល់​ និងរកឃេីញវិជ្ជមានក្រោយធ្វេីតេស្តលេីកទី២​ នៅថ្ងៃទី១៣​ នៃចត្តាឡីស័ក)​ និងមានជាសះស្បេីយ​ ២នាក់​ (ជនជាតិ​ខ្មែរ​ និងអាមេរិក​) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៧នាក់​​​​ ចំនួនសំរាកពេទ្យ​នៅសល់ ៩នាក់​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៨នាក់​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជា​និច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រ​ទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល។​ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២២៣២១៧ ស្មេីនឹង​ ១៣២៨៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង