បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ទទួលបានរថយន្តចំនួន ១០គ្រឿង ពី ឯកឧត្តម ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល រថយន្តចំនួន ១០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុនកម្ពុជាតេលា ជូនចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។