យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ជនជាតិ​ខ្មែរ​ ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក)​ និង​មានជាសះស្បេីយ​ ១នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ជនជាតិ​ខ្មែរ​ ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក)​ និង​ មានជាសះស្បេីយ​ ១នាក់​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៣០៨នាក់​​​​ ​ជាសះស្បេីយ​ ១នាក់​ (ជនជាតិ​ខ្មែរ​)​ ចំនួនសំរាកពេទ្យ​នៅសល់ ៩នាក់​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៩នាក់​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២២៧៦៦៧ ស្មេីនឹង​ ១៣៥៥១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង