ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ការផ្អាកនេះ ដោយសារជាប់ពាក់ព័ន្ធករណី កូវីដ១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ដោយ ៖ ឆេង សេងហុង

អត្ថបទដែលជាប់ទាក់ទង