សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាអង្ករ ថវិកានិងសម្ភារៈការពារជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ ដើម្បីចូលរួមគាំទ្រជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងយុទ្ធនាការ បង្ការនឹង ការពារទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវឧកញ៉ានាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ កិត្តិបណ្ឌិត សៀង ចាន់ហេង និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ជាអង្ករ ថវិកានិងសម្ភារៈការពារជំងឺកូវីដ-១៩ ដើម្បីយុទ្ធនាការបង្ការនឹងការពារទប់ស្កាត់ជំងឺកូវីដ-១៩សម្រាប់ជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងនោះៗធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តជាតំណាងឲឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការ សាខាកាកបាទក្រហមខេត្តកណ្តាល។
នៅក្នុងអង្កពិធីប្រគលនឹងទទួលអំណោយមនុស្សធម៌នោះឯកត្ត នូវប៉េង ចន្ទ័តារា តំណាងឲ្យឯកឧត្តម គង់សោភ័ណ្ឌ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តហើយនៅពេលនេះ ឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយរបស់សប្បុរសជននេះបម្រើសការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ ពិសេសក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលនេះតែម្តង។ហើយមិនមានការរើសអើងពូជសាសន៍ សាសនាឬនិន្នាការនយោបាយនោះឡើយ ទីណាមានកាលំបាកទីនោះមានកាកបាទក្រហកម្ពុជាយើងអោយស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈការពារជំងឺកូវីដ-១៩ រួមមាន លោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង ឧបត្ថម្ភអង្ករ ចំនួន ១០តោន និងថវិកា ៨០លានរៀល។
លោកស្រី កា ធារិទ្ធ នាយិកាសាលបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ បានឧបត្ថម្ភម៉ាស៊ីនបាញ់អាល់កុល Auto ចំនួន ២គ្រឿងផងដែរ៕ អរគុណសន្តិភាព