លោកជំទាវ ឱ វណ្ណឌីន : ប្រទេសគេដែលមានធនធានច្រេីនជាងយេីងផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែននាក់
លោកជំទាវ ឱ វណ្ណឌីន : ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនបានបញ្ជាក់ថា ខ្ញុំសូមឆ្លេីយនូវសំណួរទាំងប៉ុន្មានខាងលេីដោយទាំងមិនទាន់បានធ្មេចសោះឡេីយតាំងពីថ្ងៃម្សិលមុិញមកទល់ពេលនេះថា៖ ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។
ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៌។ នៅប្រទេសគេដែលមានធនធានច្រេីនជាងយេីងផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែននាក់ដែរ។ ប្រទេសយេីងតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហេីយ ដែលមិនមានការចម្លងចូលសហគមន៌ ទេីបតែថ្ងៃនេះទេ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានសម្រាន្ត ធ្វេីការទាំងយប់ទាំងថ្ងៃ ដេីម្បីទប់ការរាតត្បាតបន្ត និងដេីម្បីសុខភាពទាំងអស់គ្នា។
សង្ឃឹមថា ក្នុងស្មារតីសាមគ្គីភាព រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ យេីងនឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា។ អរគុណច្រេីន (ប្រភព ទទក)