ជំងឺកូវីដ-១៩សរុបកេីន ៣២៣នាក់ សំរាកពេទ្យនៅកេីន ២២នាក់ ជាសះស្បេីយសរុបកេីន ៣០១នាក់នៅកម្ពុជា
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៨នាក់ (ជនជាតិខ្មែរឆ្លងក្នុងស្រុកទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣២៣នាក់ ចំនួនសំរាកពេទ្យនៅកេីន ២២នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣០១នាក់ដដែល និងស្លាប់គ្មាន ។
ព្រឹកមុិញនេះសម្តេចតេជោសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក ក្នុងគ្រួសារនីមួយៗ នឹងទទួលបាន ២មុឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃ ហើយថវិកាសរុបទទួលបាន ៣០មុឺនរៀលក្នុងមួយគ្រួសារ។
សូមកុំមានការភាន់ច្រឡំថា សម្តេចតេជោតម្រូវឱ្យធ្វើចត្តាឡីស័ក ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ តែសម្តេចបានផ្តល់ជូនថវិកាសម្រាប់ ១៥ថ្ងៃ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ នេះបើតាមសារដែលសម្តេចតេជោ លោកបានសរសេរបង្ហោះក្នុងបណ្តាញសង្គមកាលពីវេលាម៉ោង១.៤០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លទ្ធផលស្រាវជ្រាវ ពាក់ព័ន្ធករណី ភរិយា ឯកឧត្តម ឆែម សាវុធ ថ្ងៃទី២៩.១១.២០២០ គិតត្រឹមម៉ោង ១៩:០០នាទី។
១-លទ្ធផលយកសំណាក៖
សរុប ២៦៤១នាក់ លទ្ធផល (បឋម) វិជ្ជមាន ៨នាក់៖
– រាជធានីភ្នំពេញ ចំនួន ១៩៣២នាក់
– សៀមរាប ចំនួន ១៦៨នាក់
– កណ្ដាល ចំនួន ១១៧នាក់
– ឧត្ដរមានជ័យ ចំនួន ១២នាក់
– បន្ទាយមានជ័យ ចំនួន ២៩៣នាក់
– មណ្ឌលគីរី ចំនួន ៤១នាក់
– ស្ទឹងត្រែង ចំនួន ៧៨នាក់។
២-ទីតាំងអ្នកជំងឺបានទៅដល់៖
ឯកឧត្តម ឆែម សាវុធ ទៅផ្ទះនៅបុរីសៀងណាំ ទៅAeon1 ទៅពន្ធនាគារ ម១ ម២ ទៅភោជនីយដ្ឋានជប៉ុនផ្លូវ៣១០ ទៅសណ្ឋាគារភ្នំពេញ ទៅក្រសួងមហាផ្ទៃ។
ភរិយា ឯកឧត្តម ឆែម សូនីតា ទៅផ្ទះបុរីសៀងណាំ ទៅAeon1 ទៅពន្ធនាគារ ម១ ម២ ទៅហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង) ទៅភោជនីយដ្ឋាន អ៊ីយ៉ឹងម៉ាថូវ ទៅហាងគុយទាវចិន មុខមន្ទីរពេទ្យខ្មែរ-សូវៀត។

ឈ្មោះ អ៊ឹម សាន អ្នកជូន ឯកឧត្តម ឆែម សាវុធ ដល់ទីតាំងនៅភ្នំពេញ ជូនភរិយា ឯកឧត្តម ឆែម សាវុធ ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត ទៅហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង) ទៅលេងផ្ទះនៅសង្កាត់នីរោធិ៍ ខណ្ឌច្បាអំពៅ។
៣-វិធានការរដ្ឋាភិបាល៖
– ប្រើប្រាស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យសំណាក់អ្នកពាក់ព័ន្ធសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ (អ្នកជំងឺឈ្មោះ កែវ រតនៈបញ្ញា រៀន)។
៤- ការព្យាបាល និងចត្តាឡីស័ក្ត៖
– អ្នកជំងឺ ៩នាក់ (៨នាក់ នៅមន្ទីរពេទ្យខ្មែរ-សូវៀត និង ១នាក់ នៅពេទ្យសៀមរាប)
– ចត្តាឡីស័កសាលាគរុកោសល្យសៀមរាប ៣នាក់ នៅតាមផ្ទះ ២៦៣០នាក់ (មិនទាន់មានលទ្ធផល)។
៥- ទិសដៅការងារស្រាវជ្រាវ៖
– បន្តស្វែងរកប្រភពចម្លង ពាក់ព័ន្ធករណី ឯកឧត្តម ឆែម សាវុធ និងភរិយា
– បន្តឆែកលេខទូរស័ព្ទការហៅចេញ-ចូល និងកំណត់ទីតាំង អ្នកជំងឺទៅដល់
– បន្តស្វែងរកអ្នកប៉ះពាល់តាមទូរស័ព្ទ និងព័ត៌មានទទួលពីអ្នកជំងឺ ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៣០០២៣ ស្មេីនឹង ១៣៦៩១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕ អរគុណសន្តិភាព