ក្រសួងសុខាភិបាល ជម្រាបជូនដំណឹងជាសាធារណៈ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា “
ប្រភពពីក្រសួងសុខាភិបាល បានជម្រាបជូនដំណឹងជាសាធារណៈថា ៖
ក្រុមការងារអន្តរក្រសួងទទួលបន្ទុកស្រាវជ្រាវ រួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ” និងតាមការពិភាគ្សានៃថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ២០២០នេះ គិតត្រឹមម៉ោង១១.៤៥នាទីថ្ងៃត្រង់កាលពីថ្ងៃទី០២ ខែធ្នូ តាមការសិក្សាផ្នែកមន្ទីរពិសោធន៍របស់វិទ្យាស្ថាន បានធ្វើការសន្និដ្ឋានជាបឋមថា ៖
-ប្រភពមេរោគពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា អាចជាក្រុម clad 19B ដែលអាចនាំចម្លងចូលមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលចម្លងចូលមកកាលពីខែតុលា២០២០
-តាមការពិចារណាយ៉ាងហ្មត់ចត់ លើលទ្ធផលនៃការសិក្សាលើវត្ថុសំណាករូបរាង វិរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញឲ្យឃើញពីការដែលមិនមានពាក់ព័ន្ធនឹង ព្រឺត្តិការណ៍៣វិច្ឆិកា នោះទេ ។
បើទោះបីជាយ៉ាងណា ក៏ក្រុមការងារអន្តរក្រសួងទទួលបន្ទុកស្រាវជ្រាវ រួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានកំពុងខិតខំស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ នៃ “ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ” ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងរក្សាភាពហ្នឹងនរ ព្រមទាំងត្រូវចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬ អាល់កុល ជែល និងរក្សាគម្លាតសុវត្តិភាពសង្គមពីមួយម៉ែត្រកន្លះឡើងទៅ បើមិនចាំបាច់ សូមនៅក្នុងផ្ទះ មើលការគ្រប់គ្រងកូនចៅ សមាជិកគ្រួសារខ្លួនឲ្យបានល្អ៕ សូមអរគុណ