Detail Top Banner

មេក្លោងគ្រឿងញៀនជាជនជាតិថៃម្នាក់ ត្រូវបានកំលាំងស្នងការនគរបាលខេត្តបាត់ដំបង បង្ក្រាបបានជោគជ័យ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០២០ លោកឧត្តមសេនីយ៍ត្រី សាត​គឹម​សាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់​ដបង​ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ដឹកនាំកម្លាំង​ការិយាល័យជំនាញ​សហការណ៍ជា​មួយ​មន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿង​ញៀ​ន​ នៃអគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ បង្រ្កាបករណីគ្រឿង​ញៀនមួយករណីនៅមូលដ្ឋានស្រុកកំ​រៀង​ ខេត្តបាត់​ដំបង ​ដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ ឈ្មោះ ​ផាត់​ ភុំរតនា​ ហៅហ្វា​ មាន​ទីលំ​នៅ​ឃុំណងប៊ុន ​ស្រុកបរ៉ៃ​ ខេត្តត្រាត ​ប្រទេ​ស​​ថៃ។
វត្ថុតាងដកហូតបាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក​ក​ICE ចំនួន ៣០ដុំធំ​ មានទម្ងន់សរុប ២​៩៨៥៧,​០២​ក្រាម ទូរស័ព្ទដៃ​ សៀវភៅធនាគារ និងលិខិតឆ្លងដែន ចំពោះមុខ ជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត​ និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក។
គួរបញ្ជាក់ថា ស្រុកកំរៀង គីមុខសញ្ញគ្រឿងញៀនធំៗ តែងតែធ្វើសកម្មភាពចែកចាយនៅតំបន់មួយនេះយ៉ាងសកម្មផងដែរ៕
អត្ថបទដែលជាប់ទាក់ទង