អគារកាណាឌីយ៉ា៣២ជាន់ ក្រសួងសុខាភិបាល សម្រេចបិទរហូតដល់ថ្ងៃទី១៧ធ្នូ
ភ្នំពេញ៖ ការសម្រេចនេះ បានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងសុខាភិបាល បានសរសេរលិខិតជម្រាបជូនអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា ពីការបិទអគារកាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា ដោយសារបុគ្គលិក នៅធនាគារចិនម្នាក់ មានវិជ្ជមានវីរុសកូវីដ១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នា នៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូល បន្តទៀត រយៈពេល ១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក បុគ្គលិក ដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០»៕