អគ្គិភ័យឆាបឆេះ ឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន អ៉ិនធើណល យូនៀន អ៉ិនដាសស្រ្ទី ស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ រយៈពេលប្រមាណ ៣០នាទី អស់ទឹកប្រាក់ ជិត ២០មុឺនដុល្លាអាមេរិក
ខេត្តកំពង់ស្ពឺ៖ មានករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម ក្រុមហ៊ុន អ៉ិនធើណល យូនៀន អ៉ិនដាសស្រ្ទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក តាមការបញ្ជាក់ គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារៈគ្រាប់ស្នោ កាវស លឿង តាំងប៉ាវ តាមការឱ្យដឹងបន្ថែម ពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទស្រី ជនជាតិចិន ទីតាំងខាងលេីគឺជាឃ្លាំងស្ដុកវត្ថុធាតុដេីម សម្រាប់ផលិតខ្សែក្រវាត់ ក្នុងគ្រោះអគ្គិភ័យនេះបង្កការខូចខាតសម្ភារៈ រួមមាន ឆេះឃ្លាំងទំហំ ៤២ម៉ែត្រគុណនឹង៣៦ម៉ែត្រ និងសម្ភារៈប្រើប្រាស់ក្នុងឃ្លាំង ឆេះអស់ទាំងស្រុង ។
តាមការប៉ាន់ស្មានបឋម ការខូចខាតសម្ភារៈគឺអស់ទឹកប្រាក់ ប្រមាណជិត ២០មុឺនដុល្លាអាមេរិក ហើយកិច្ចប្រតិបត្ដិការជួយសង្គ្រោះ កំលាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៥គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស ចំនួន ១គ្រឿង ។
តាមលទ្ធផលស្រាវជ្រាវជំហានដំបូង មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី (ទុស្សេខ្សែភ្លេីង) ក្នុងឃ្លាំងដែលតភ្ជាប់បន្ថែម ។
សមត្ថកិច្ចសំណូមពរ ដល់បណ្ដាម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងលំនៅដ្ឋានប្រជាពលរដ្ឋ ទាំងអស់គួរគប្បី ពិនិត្យយកចិត្ដទុកដាក់ខ្ពស់បំផុតលេីបច្ចេកទេសក្នុងការតចរន្ដបណ្ដាញអគ្គីសនី ក្នុងរោងចក្រ សហគ្រាស សិប្បកម្ម លំនៅដ្ឋានផ្ទាល់ គួរជ្រេីសរេីស អ្នកមានបទពិសោធន៍ពិតប្រាកដ ជៀសវាងការបង្កហានិភ័យ និងបំផ្លាញទ្រព្យសម្បត្ដិ ៕