ប្រាប់ហើយថា កុំឲ្យឆាប់ជឿគេពេក រឿងពិតនៅទីនេះ

រហូតដល់ម៉ោង​ ០៨:០០​ព្រឹកមិញនេះគឺ​ ថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង​នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ចំនួន​ ១នាក់ (សរុប​ ៤០នាក់ ក្នុងព្រឹត្តិការ​ ២៨​ វិច្ឆិកា)​ និង​រកមិនឃេីញមានករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ ហើយអ្នកជាសះស្បេីយ​ក៏គ្មានដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន​ ៣៥៧នាក់ ​ចំនួនសំរាកពេទ្យ​កេីន ៥០នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ ដដែល​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជាប្រចាំ ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៤៨៧៥៧ សស្មេីនឹង ១៤៨០៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
បន្ថែមពីលើរឿងជម្ងឺកូវីដ-១៩នេះ ក៏មានបុរសម្នាក់ដែលជា​អ្នកធ្វើ​ចត្តាឡីស័ក​ នៅសណ្ឋាគារ​ ឡុង លីវ បាន​ភ្លាត់ជើងធ្លាក់​ពី​ជាន់ទី​៥​ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ បច្ចុប្បន្ន​កំពុង​សង្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត។​
លោក​ជំទាវ ឱ​ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​តេឡេក្រាម​ឲ្យ​ដឹង​ថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ បច្ចុប្បន្ន​ បានដឹងខ្លួនហើយ​ និងនិយាយបាន​ខ្លះៗ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។
តាមការសាកសួរបុគ្គលនេះផ្ទាល់​ គឺគាត់ភ្លាត់ជើងធ្លាក់មក​ដោយសារភាពរវើយរវាយរបស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់ថ្នាំញៀន​ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ​។
លោក​ជំទាវ​បាន​បញ្ជាក់​បន្ថែម​ថា ការធ្វើតេស្តទឹកនោមគាត់​ គឺរកឃើញមានសារធាតុញៀនប្រភេទ​ អំហ្វេតាមីន។ គាត់មាន​ លទ្ធផលតេស្តអវិជ្ជមាន​វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត​ នៅសណ្ឋាគារ​ ឡុង​ លីវ​ តាំងពីថ្ងៃទី២​ ខែធ្នូ​ មកម្ល៉េះ។
ដូច្នេះ​ ជារឿងផ្ទាល់ខ្លួនគាត់​ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩​ នោះឡើយ៕
អត្ថបទដែលជាប់ទាក់ទង