Detail Top Banner

ផ្ទុះអាវុធផូង បណ្តាលឲ្យបុរសម្នាក់ដេកពេទ្យ និងម្នាក់ទៀតជាប់ខ្នោះ!

ខេត្តកោះកុង៖ មានករណីផ្ទុះអាវុធកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដោយយោធោចូលនិវត្តន៍ម្នាក់បានដកកាំភ្លើងបាញ់ដន្លងខ្លួនឯងបណ្តាលរងរបួសធ្ងន់ សង្ស័យដោយសារភ្លើងប្រចណ្ឌ ដែលបានកើតឡើងនៅវេលាម៉ោងជាង ១រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ម្តុំចំណុចផ្សារចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
របាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ហាញថា ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (ជាយោធិនចូលនិវត្តន៍) បានប្រើអាវុធខ្លីម៉ាក K54 បាញ់លើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរនេសាទ បណ្តាលឲ្យរងរបួសលើដងខ្លួន ២កន្លែងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា ករណីនេះកើតឡើងទំនងជាដោយសារ ភ្លើងប្រចណ្ឌពីជនសង្ស័យ ទៅលើជនរងគ្រោះដែលត្រូវជាដន្លង ថាស្រឡាញ់ប្រពន្ធរបស់ខ្លួន។ សមត្ថកិច្ចឲ្យដឹងបន្ថែមថា ចាប់តាំងពីពេលកើតហេតុរហូតដល់ម៉ោងជាង ៥ល្ងាចថ្ងៃដដែល ទើបជនសង្ស័យព្រមប្រគល់ខ្លួន និងអាវុធឲ្យសមត្ថកិច្ចចាប់ខ្លួន ។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងចាត់ការដោះស្រាយតាមនិតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង