បេីដូចអ្វីដែលក្មេងស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចមែននោះ គឺពិតជាសាហាវឃោរឃៅនិងគួរឱ្យសង្វេគខ្លាំងណាស់
ខេត្តបាត់ដំបង៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ មានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការ បានធ្វេីការនាំខ្លួនបុរសចំនួន ២នាក់មកសាកសួរ នៅពេលបានទទួលនូវពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ លុយ ស្រីពេជ្រ អាយុ២១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ជាម្តាយកុមារីរងគ្រោះ ពីករណីឪពុកបង្កេីតនិងពូបង្កេីតរួមគ្នារំលោកសេពសន្ធវ:កូនស្រីរបស់ខ្លួនដែលទេីបមានអាយុត្រឹមតែ ៣ឆ្នាំតែប៉ុណ្ណោះ។
បុរសជាប្តីនិងជាឪពុកមានឈ្មោះ ហួន ហូរ អាយុ៣១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ព្រមទាំងឈ្មោះ ហួន ឧត្តម ហៅដំ អាយុ១៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ត្រូវជាប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីតរបស់កុមារីរងគ្រោះ។
ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារីរងគ្រោះឈ្មោះ(ច.ណ)បានឆ្លេីយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កេីតរួមគ្នាជាមួយពូបង្កេីតខាងលេីនេះ ចាប់រំលោភសេព្វសន្ធវៈចំនួន ២ដងក្នុងអំឡុងពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លេីយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡេីយទេ នៅចំពោះមុខសមត្ថកិច្ចនគរបាលតែយ៉ាងណាក៏ដោយក្នុងពេលឃាត់ខ្លួនបុរសទាំងពីរនេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួននៅជាមួយបុរសទាំងពីរនេះផងដែរ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរមកកាន់ការិយាល័យជំនាញដេីម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់។
ប្រសិនបេីការស្រាវជ្រាវឃេីញថា បុរសទាំងពីរបានធ្វេីសកម្មភាពដូចការបញ្ជាក់អះអាងរបស់កុមារីរងគ្រោះមែននោះគឺពិតជាសាហាវឃោរឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារីនេះណាស់៕