នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការ​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ទេ​ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ផងដែរ

រហូតដល់ម៉ោង​ ០៩:០០​ព្រឹក​ ថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការ​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ទេ​ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ផងដែរ ជាសះស្បេីយក៏​គ្មាន ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ដដែល ៣៥៧នាក់​​​​ ​ចំនួនសំរាកពេទ្យ​កេីន ៥០នាក់​​ដដែល​ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់​​​​​​​ដដែល​ និងស្លាប់គ្មាន​ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៥១០៣២ ស្មេីនឹង​ ១៤៩៤២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
អត្ថបទដែលជាប់ទាក់ទង