Detail Top Banner

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ និងបន្តពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ ក្នុងក្រុង

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២ (សេតេ) មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដា ឲ្យមានគុណភាពល្អ និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស ជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះ គឺ ក្រុមហ៊ុនទាំង៣ នឹងប្រើពេលវេលារយៈពេល៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភ: ឬដើមខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕ ប្រភព៖ រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង