ពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងក្នុង”សហគមន៍ ២៨ វិច្ឆិកា” ទេ យើងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីចំនួន ២នាក់
រហូតដល់ម៉ោង ០៨:២០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុង”សហគមន៍ ២៨ វិច្ឆិកា” ទេ (តេស្តបានចំនួនប្រមាណ ៣៥%នៃចំនួនសំណាកទាំងអស់) និងយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ចំនួន ២នាក់ (ជនជាតិខ្មែរត្រលប់មកពីប្រទសម៉ាលី និងជនជាតិហ្សកដានីមកពីប្រទេសហ្សកដានី) និងជាសះស្បេីយគ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣៥៩នាក់ ចំនួនសំរាកពេទ្យកេីន ៥២នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ដដែល និងស្លាប់គ្មាន។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៥៨៤០០ ស្មេីនឹង ១៥៣៨០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។