ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បេីយចំនួន ៧នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកាទេ
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកាទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងជាសះស្បេីយចំនួន ៧នាក់ (ខ្មែរ ៦នាក់ អាមេរិក ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣៦២នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ៤៣នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣១៩នាក់ និងស្លាប់គ្មាន ។