យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកាទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ
រហូតដល់ម៉ោង ០៩:០០ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមិនមានជាសះស្បេីយ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦២នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ១៧នាក់ដដែល និងចំនួនជាសះស្បេីយសរុបចំនួន ៣៤៥នាក់ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងយេីងបានធ្វេីតេស្តចំនួន ២៦៩៩៣០ ស្មេីនឹង ១៦០៦៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕